(ម៉ានីល, ហ្វីលីពីន)៖ ថ្ងៃទី២នៃដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន ព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដាក់កម្រងផ្កា នៅស្តូបរីហ្សាលផាក (RIZAL Park)។

សូមបញ្ជាក់ថា ស្តូបរីហ្សាលផាក (RIZAL Park) ឬក៏គេស្គាល់ថា Luneta Park ឬក៏ Luneta មានទីតាំងស្ថិតនៅក្នុងតំបន់ Ermita នៃទីក្រុង Manila។ RIZAL Park ត្រូវបានគេចាត់ទុកថា ជាទីកន្លែង​កំណើតនៃជាតិនិយមហ្វីលីពីន និងយកឈ្មោះតាមវីរបុរសហ្វីលីពីនម្នាក់។

ស្ដូបនេះត្រូវបានគេកសាងឡើងជាការគោរពដល់វីរបុរសជាតិហ្វីលីពីន ឈ្មោះ José Rizal ដែលត្រូវបានកាត់ទោសប្រហារជីវិត ដោយសារតែ​ការ​ដឹកនាំ​ចលនាតស៊ូទាមទារ ឯករាជ្យពីអេស្ប៉ាញ។ RIZAL Park មានផ្ទៃដីទំហំ ៥៨ហិកតា៕