(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ៧ មករា បានបានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា នឹងផ្សព្វផ្សាយផែនការនឹងលើកទិសដៅអនុវត្តន៍ប្រចាំខែកុម្ភៈ ជូនដល់មន្រ្តីនគរបាលជាតិចំណុះអធិការដ្ឋានខណ្ឌ ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកឧត្តម សេនីយ៍ទោ បេង ដាណារ៉ា សស្នងការរងទទួលដឹកនាំខណ្ឌ៧មករា សមាសភាពជូនរួមមាន៖ ១-លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា , ២-លោក-លោកស្រីអធិការរង ៣-លោកនាយ-នាយរងផ្នែក, ៤-លោកនាយប៉ុស្តិ៍-នាយរងប៉ុស្តិ៍ ទាំងអស់ ដោយលោកស្នងការរងបានណែនាំនឹងដាក់ទិសដៅអនុវត្តចំនួន០៤ចំណុចដូចខាងក្រោម៖

១-ពង្រឹងការងារបង្រ្កាបបទល្មើសលួច ឆក់ ប្លន់
២-បង្រ្កាបនឹងបង្កាបទល្មើសចែកចាយនឹងជួញដូរគ្រឿងញៀន
៣-រឹតបណ្តឹងអនុវត្តច្បាប់ចរាចរណ៍ នឹងគោលដៅកក់ស្ទះ
៤-ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបើកទ្វា២៤/២៤ ក្នុងការទទួលប្រជាពលរដ្ឋនឹងត្រូវមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ៕