(បាត់ដំបង)៖ នារសៀលថ្ងៃចន្ទ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៩ អាណត្តិទី៤ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី០៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិ៤នេះមានបៀបវារៈ ដូចខាងក្រោម៖

១- បើកកិច្ចប្រជុំសាមញ្ញលើកទី០៩
២- ការពិនិត្យកូរ៉ុមដោយ លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត
៣- ស្នើសុំអនុម័តលើសេចក្តីព្រាងរបៀ
បវារៈកិច្ចប្រជុំសាមញ្ញលើកទី០៩
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី០៨ កាលពីថ្ងៃសុក្រ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤

៥- ពិនិត្យ ពិភាក្សានិងធ្វើសេចក្តីសម្រេច៖
*៥.១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
បាត់ដំបង
*៥.២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង
*៥.៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៥ រាយការណ៍ដោយលោក សម សំអុន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត

៦- ប្រសាសន៍បូកសរុប និងផ្តាំផ្ញើរបស់ប្រធានក្រុមប្រឹក្សាខេត្ត៕