(ភ្នំពែញ)៖ លោក ទឺ ពិទូ ភ្នាក់ងារសារព័ត៌មានមាតុភូមិនៅខេត្តឧត្តរមានជ័យ បានចេញវីដេអូថ្លែងអំណរគុណស្ថាប័នតុលាការ និងសមត្ថកិច្ចដែលបានដោះលែង ព្រមទាំងបានទទួលស្គាល់កំហុស ក្រោយលោកត្រូវបានឃាត់ខ្លួន ដោយសារទៅដោះមីនតោននៅតំបន់ហាមឃាត់ព្រំដែនកម្ពុជា-ថៃ ទាំងដែលខ្លួនស្រវឹងខ្លាំង។
តាយរយៈវីដេអូ លោក ទឺ ពិទូ បានទទួលស្គាល់កំហុសយ៉ាងដូច្នេះថា៖ «ដោយសារខ្ញុំស្រវឹង ដល់ពេលដែលខ្ញុំស្វាងទៅខ្ញុំភ័យដែរ ថាអាចផ្ទុះដែលអាចបង្កគ្រោះថ្នាក់ដល់ខ្ញុំ សមត្ថកិច្ច និងប្រជាជនដទៃទៀត»។
ជាមួយគ្នានេះដែរ លោកថ្លែងអំណរគុណតុលាការ អាជ្ញាធរ និងសមត្ថកិច្ច ដែលបានលើកលែងទោសដល់លោកផងដែរ និងសន្យាថាមិនប្រព្រឹត្តិកំហុសជាលើកទី២ទេ។
លោកបានបន្ថែមថា៖ «ខ្ញុំបាទ ទឺ ពិទូ ជាអ្នកយកព័ត៌មានរបស់គេហទំព័រមាតុភូមិ សុំអភ័យទោស និងសុំទោសជាសាធារណៈ ព្រមទាំងទទួលស្គាល់នូវកំហុសឆ្គងទាំងស្រុងដែលខ្ញុំបាទ និងមិត្តភក្តិ (ពែង ពុយ) បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធករណីនាំយកគ្រាប់មីនតោន ០១គ្រាប់ ពីតំបន់ហាមឃាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតភូមិសាស្ត្រ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មកទុក
នៅប៉ុស្តិ៍ នគរបាលសង្កាត់អូរស្មាច់កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ។ ខ្ញុំបាទមានការសោកស្តាយយ៉ាង
ខ្លាំងបន្ទាប់ពីស្វាងស្រវឹង ដោយប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរដែលអាចបំផ្លាញអាយុជីវិតខ្លួនឯង មិត្តភក្តិ និងអ្នកដទៃទៀត
ក្នុងករណីមីននោះផ្ទុះ អាចធ្វើឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ម្យ៉ាងវិញទៀតដោយសាររូបខ្ញុំបាទមិនសូវយល់ដឹងជ្រៅជ្រះ
ពីផ្លូវច្បាប់ ដូច្នេះចាប់ពីថ្ងៃនេះទៅ ខ្ញុំបាទឈប់ប្រព្រឹត្តនូវបទល្មើសគ្រប់ទំរង់ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ ស
ណ្តាប់ធ្នាប់សង្គមតទៀតហើយ»។
គួរឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើលោកបានធ្វើការផ្សាយផ្ទាល់ពីទីតាំងគ្រាប់មីនតោនមួយនៅក្បែរព្រំដែនកម្ពុជា-ថៃ ដែលសមត្ថកិច្ចបញ្ជាក់ថាទីតាំងនោះជាតំបន់ស។
នៅល្ងាចថ្ងៃដដែលលោក និងមិត្តភ័ក្របានទៅដោះមីនតោននោះយកទៅឱ្យនគរបាលប៉ុស្តិ៍អូរស្មាច់តែម្ដង ដែលបង្កការភ្ញាក់ផ្អើល និងត្រូវបានឃាត់ខ្លួនតែម្ដង៕
សូមស្តាមវីដេអូដូចខាងក្រោម៖