(ម៉ានីល, ហ្វីលីពីន)៖ ឆ្លៀតក្នុងពេលបំពេញដំណើរទស្សនកិច្ចផ្លូវការ​នៅ​ហ្វីលីពីន នៅរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Cris Acosta អតីតនិស្សិតហ្វីលីពីន បញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធា West Point សហរដ្ឋអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្ស​ន​កិច្ច​ផ្លូវការនៅប្រទេសហ្វីលីពីន។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលដៅលើក​កម្ពស់​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការធ្វើ​ពាណិជ្ជ​កម្ម និងវិនិយោគរវាងកម្ពុជា និងហ្វីលីពីន៕