សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Exellent Associates Group Limited របស់ហ្វីលីពីន ជួបសម្តែងការគួរសម
10-02-2025 17:50
(ម៉ានីល, ហ្វីលីពីន)៖ នៅរសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងពេលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក DAI JIANLAING ប្រធានក្រុមហ៊ុន Exellent Associates Group Limited ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន Excellent Associates Group ជាក្រុមហ៊ុនដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម លើវិស័យសំណង់ ឧស្សាហកម្មរ៉ែ ការផលិតដែក សំណ និងស័ង្កសី។ល។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីន។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងហ្វីលីពីន៕