(ម៉ានីល, ហ្វីលីពីន)៖ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Arlyn Grace V. Guico ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Citi Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ក្រុមហ៊ុន World Citi Group បានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ ដែលធ្វើអាជីវកម្មផ្សេងៗជាច្រើនដូចជា អាកាសចរណ៍ អប់រំ ថែទាំសុខភាព អចលនទ្រព្យ ចំណីអាហារ និងបច្ចេកវិទ្យា។ល។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីន។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងហ្វីលីពីន៕