សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន San Miguel Corporation របស់ហ្វីលីពីន ជួបសម្តែងការគួរសម
10-02-2025 17:09
(ម៉ានីល, ហ្វីលីពីន)៖ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បន្ទាប់ពីបញ្ចប់វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Ramon S. Ang ប្រធានក្រុមហ៊ុន San Miguel Corporation ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន San Miguel Corporation គឺជាក្រុមហ៊ុនចម្រុះជាតិសាសន៍ ធំបំផុតមួយនៅក្នុងប្រទេសហ្វីលីពីន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩០ ដោយធ្វើអាជីវកម្មលើវិស័យចំណីអាហារ និងភេសជ្ជៈ ការវេចខ្ចប់ រោងចក្រចម្រាញ់ប្រេង វិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ។ល។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីន។ ដំណើរទស្សនកិច្ចនេះ ក្នុងគោលដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងហ្វីលីពីន៕