(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា ការប្រកាសដកខ្លួនចេញរបស់អាមេរិក ពីស្ថាប័នកំពូលៗ និងជំនួយធំៗរបស់ពិភពលោក នឹងធ្វើឱ្យក្លាយទៅជាគំរូអាក្រក់ សម្រាប់បណ្ដាប្រទេសផ្សេងទៀតអនុវត្តន៍តាម ហើយឈានដល់ការលែងខ្វល់ខ្វាយចំពោះផលប្រយោជន៍រួម។

ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «តើចិន នឹងក្លាយជាមហាអំណាចទី១ មែនទេ ក្រោយអាមេរិកចាកចេញពីស្ថានប័នកំពូលៗរបស់ពិភពលោក»។

លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់បន្ថែមថា៖ ក្រោយពេលដែលអាមេរិកបានប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោក មានបណ្ដាប្រទេសមួយចំនួនបានប្រកាសដដកខ្លួនចេញតាមដែរ ដោយនៅក្នុងនោះមាន ប្រទេសអាហ្សង់ទីន ដែលបានប្រកាសថាការសម្រេចចិត្តនេះនឹងផ្តល់នូវ ភាពបត់បែនបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ សម្រាប់ផលប្រយោជន៍របស់ប្រទេសអាហ្សង់ទីន និង ធនធានដែលមានកាន់តែច្រើន។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖