(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានមានប្រសាសន៍ថា អ្វីដែលអាមេរិកក្នុងរដ្ឋបាល លោក ដូណាល់ ត្រាំ កំពុងធ្វើ ដោយរួមមានទាំងការដកខ្លួនចេញពីស្ថាប័នធំៗរបស់ពិភពលោក នេះគឺជាការបង្ហាញពីភាពជាបងធំទី១ របស់អាមេរិក មិនមែនបង្ហាញពីការដកខ្លួនចេញពីភាពជាបងធំទី១ របស់ពិភពលោកឡើយ។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «តើចិន នឹងក្លាយជាមហាអំណាចទី១ មែនទេ ក្រោយអាមេរិកចាកចេញពីស្ថានប័នកំពូលៗរបស់ពិភពលោក»

អ្នកជំនាញភូមិសាស្រ្តនយោបាយ បានមានប្រសាសន៍ថា នៅពេលដែលអាមេរិក ដកខ្លួនចេញពីជំនួយសំខាន់ៗ និងស្ថាប័នធំៗបែបនេះ ជាការបញ្ជាក់ថាពិភពលោកពិតជាមិនអាចខ្វះអាមេរិកបាន ខណៈប្រទេសឯណោះវិញ ទោះព្យាយាមជួយដល់ស្ថាប័នមួយចំនួនបន្ថែមទៀតក៏ពិតមែន ក៏នៅតែមិនអាចជំនួសឱ្យអាមេរិក បានដដែល។ ទាំងនេះបញ្ជាក់ឱ្យឃើញថា អាមេរិកនៅតែជាបងធំទី១ ហើយចិន ត្រូវការពេលយូរទៀត ក្នុងការប្រជែងជាធ្វើជាមហាអំណាចទី១ របស់ពិភពលោកជំនួសអាមេរិក ក៏ព្រោះតែប្រព័ន្ធដឹកនាំរដ្ឋ ប្រព័ន្ធទូទាត់សេដ្ឋកិច្ចសកល ចិននៅមិនទាន់ជំនួសអាមេរិកបាននៅឡើយទេ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖