(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា ចិនជាគឺប្រទេសមួយដែលមិននិយាយឱ្យគេលឺថាខ្លួនកំពុងតែកសាងខ្លួនដើម្បីឈានឆ្ពោះទៅជាមហាអំណាចទេ ប៉ុន្តែចិន តែងតែធ្វើវាដោយស្ងៀមស្ងាត់តែម្ដង។ ស្ងៀមស្ងាត់រហូតដល់ពេលនេះ តួរនាទី និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ចិន បានធ្វើឱ្យអាមេរិក ដែលជាបងធំទី១ របស់ពិភពលោកមិនអាចនៅស្ងៀមឱ្យចិនរីកចម្រើនស្ងាត់ៗបានឡើយ។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «តើចិន នឹងក្លាយជាមហាអំណាចទី១ មែនទេ ក្រោយអាមេរិកចាកចេញពីស្ថានប័នកំពូលៗរបស់ពិភពលោក»

លោកបណ្ឌិតបានបន្តថា ជាការពិតបើទោះចិន មិននិយាយថាខ្លួនចង់ក្លាយជាមហាអំណាចទី១ ប៉ុន្តែទោះចង់មិនចង់ មហាអំណាចតែងតែប្រាថ្នាក្នុងការចូលមកចាត់ចែងសណ្ដាប់ធ្នាប់ពិភពលោហើយ ហើយអ្វីដែលចិនកំពុងធ្វើនាពេលនេះ ដូចជាការបន្ថែមការគាំទ្រដល់ស្ថាប័ននានាដែលអាមេរិក ដកខ្លួនចេញនេះ នេះហើយជាការចូលខ្លួនចាត់ចែងសណ្ដាប់ធ្នាប់ពិភពលោក។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖