លោក បណ្ឌិត យង់ ពៅ៖ ការព្រមលក់រ៉ែកម្ររបស់អ៊ុយក្រែន ឱ្យអាមេរិក ជាថ្នូរនឹងជំនួយសង្រ្គាម គឺជាយុទ្ធសាស្រ្តចាញ់ៗរបស់អ៊ុយក្រែន
10-02-2025 16:10
(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា ការសម្រេចចិត្តយល់ព្រមលក់រ៉ែកម្ររបស់អ៊ុយក្រែន ឱ្យទៅសហរដ្ឋអាមេរិក ដើម្បីជាថ្នូរនឹងជំនួយសង្រ្គាមរបស់អាមេរិក ស្របតាមសំណើររបស់លោកត្រាំ នោះគឺជាយុទ្ធសាស្រ្តចាញ់ៗរបស់អ៊ុយក្រែន។
ការលើកឡើងបែបនេះ របស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «តើចិន នឹងក្លាយជាមហាអំណាចទី១ មែនទេ ក្រោយអាមេរិកចាកចេញពីស្ថានប័នកំពូលៗរបស់ពិភពលោក»។
បើតាមការបញ្ជាក់ពីអ្នកជំនាញភូមិសាស្រ្តនយោបាយ ស្ថានភាពអ៊ុយក្រែននៅពេលនេះ បើទោះជាលក់រ៉ែកម្រឱ្យអាមេរិក សូម្បីតែបានស្មើដើមក៏មិនអាចបាននោះដែរ កុំថាឡើយចង់ឈ្នះរុស្ស៊ី ស្ថានភាពនេះ អ៊ុយក្រែនខានបង់ទាំងសេដ្ឋកិច្ច ខាតទាំងហេដ្ឋារចនាសម្ព័ន្ធ និងអធិបតេយ្យភាពទៅទៀត។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖