(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា កំណែទម្រង់របស់លោក ដូណាល់ ត្រាំ តាមរយៈគោលនយោបាយ America First អាចជាឱកាស និងបញ្ហាប្រឈមរបស់ចិន ហើយលុះត្រាតែចិនអាចឆ្លងផុតឧបសគ្គទាំងនោះទើបអាចធ្វើឱ្យចិន អាចឈានជើងក្លាយជាមហាអំណាចទី១ របស់ពិភពលោកបាន។
ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «តើចិន នឹងក្លាយជាមហាអំណាចទី១ មែនទេ ក្រោយអាមេរិកចាកចេញពីស្ថានប័នកំពូលៗរបស់ពិភពលោក»។
បើតាមលោក ម៉ារ យ៉ារិទ្ធិ បញ្ហាប្រឈមដែលចិនអាចជួបប្រទះរួមមានការដំឡើងពន្ធនាំចូលសហរដ្ឋអាមេរិក និងការដាក់សម្ភាធសេដ្ឋកិច្ចផ្សេងៗពីសម្ព័ន្ធមិត្តអាមេរិកអាមេរិកជាដើម ដែលនេះគឺជាបញ្ហាប្រឈមដែលចិនអាចជួប ប៉ុន្តែបើសិនជាចិនអាចឆ្លងផុត នោះចិន នឹងអាចក្លាយជាមហាអំណាចទី១ របស់ពិភពលោក។ យ៉ាងណាមិញ អាមេរិក នឹងមិននៅស្ងៀមៗឱ្យចិន ដណ្ដើមបានតំណែងបងធំទី១ ឡើយ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖