(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយបានលើកឡើងថា មហាអំណាចត្រូវការដៃគូខ្លាំង តែមិនឱ្យខ្លាំងជាងខ្លួនឡើយ នេះហើយជាមូលហេតុដែលអាមេរិកបានដាក់សម្ភាធផ្នែកពន្ធ និងការចំណាយផ្សេងៗទៅលើអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់ខ្លួន។
ការលើកឡើងបែបនេះរបសលោកបណ្ឌិត ធ្វើឡើងដើម្បីឆ្លើយតប នឹងសំណួរដែលសួរថា តើហេតុអ្វីបានជាអាមេរិក ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រែជាទាមទារ និងដាក់សម្ភាធទៅលើអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនទៅវិញ? នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «តើចិន នឹងក្លាយជាមហាអំណាចទី១ មែនទេ ក្រោយអាមេរិកចាកចេញពីស្ថានប័នកំពូលៗរបស់ពិភពលោក»។
តួរយ៉ាងដោយសារតែចិន បានស្ទុះងើបលឿនខ្លាំងពេកបែបនេះហើយ ទើបអាមេរិក ត្រូវតែប្រើប្រាស់មធ្យោបាយបែបណាក៏ដោយ ត្រូវតែរារាំងការស្ទុះងើបរបស់ចិន តាមតែអាចធ្វើបាន ព្រោះនេះគឺជាការគម្រាមកំហែងសម្រាប់សហរដ្ឋអាមេរិក។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖