(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា បើទោះជាអាមេរិកក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីស្ថាប័នកំពូលៗរបស់ពិភពលោក ហើយនិងធ្វើនយោបាយគិតតែប្រយោជន៍អាមេរិក មិនខ្វល់ពីនយោបាយការបរទេស ក៏ចិន នៅតែមិនអាចដណ្ដើមបាននូវតំណែងបងធំទី១ របស់ពិភពលោកដដែល។
ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «តើចិន នឹងក្លាយជាមហាអំណាចទី១ មែនទេ ក្រោយអាមេរិកចាកចេញពីស្ថានប័នកំពូលៗរបស់ពិភពលោក»។
លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ឱ្យដឹងថា បើទោះជាបើទោះជាបច្ចុប្បន្ននេះ ចិនអាចឆ្លៀតឱកាសដណ្ដើមយកប្រជាប្រិយភាពពីស្ថាប័នកំពូលៗរបស់ពិភពលោក ឬពីសំណាក់ឆាកអន្តរជាតិ ដោយសារតែការអនុវត្តនូវគោលនយោបាយ America First របស់លោក ដូណាល់ ត្រាំ ក៏ពិតមែន តែចិននៅតែមិនអាចក្លាយជាបហាអំណាចទី១ឡើយ។ លោកបានបញ្ជាក់ថា មិនមែនបញ្ហាលើប្រទេសចិន នៅមិនទាន់ត្រៀមលក្ខណៈសម្បត្តិរួចរាល់តែមួយមុខនោះទេ ប៉ុន្តែបណ្ដាប្រទេសផ្សេងទៀត ដូចជា ឥណ្ឌា និងជប៉ុនជាដើម ប្រាកដជាមិនអាចឱ្យចិន ក្លាយជាមហាអំណាចទី១ ដោយងាយស្រួលនោះឡើយ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖