(ព្រះសីហនុ)៖ រថយន្តដឹកឥវ៉ានបញ្ញើរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ១គ្រឿង ត្រូវបានឆេះទាំងស្រុងតាមបណ្តោយផ្លូវជាតិលេខ៤ នៅវេលាម៉ោងជាង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រថយន្តខាងលើមានទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ចាន់ ថូ អាយុ៣២ឆ្នាំ។ ចំពោះមូលហេតុ តាមការបញ្ជាក់ពីអ្នកបើកបររថយន្ត បណ្ដាលមកពីការឆ្លងប្រព័ន្ធភ្លើង នៅក្នុងរថយន្តពេលកំពុងបើកបរ។

ក្រោយកើតហេតុសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ចំនួន១គ្រឿង ដើម្បីបាញ់ពន្លត់៕