(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ឃាត់ខ្លួនជនសង្ស័យ៣៨នាក់។
* ករណីដឹកជញ្ជូន រក្សាទុក១០ករណី ឃាត់ខ្លួន២៣នាក់
* ករណីជួញដូរ៥ករណី ឃាត់ខ្លួន៩នាក់
* ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន៦នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០៤៤ករណី ឃាត់ខ្លួន២៧៣៣នាក់ (ស្រី២៤៤នាក់)៕