(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាលទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្ដាល ជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល នារសៀលថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផលសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក សាខាគណបក្សឃុំ យុវជនគណបក្សឃុំ សាខាគណបក្សប៉ុស្តិ៍រដ្ឋបាល សាលារៀន មណ្ឌលសុខភាព បណ្ដាញស្ត្រី សាខាបក្សភូមិសរុប អ្នកចូលរួមចំនួន ៤១៨នាក់៕