(ភ្នំពេញ)៖ សំឡេងរបស់លោក សុខ គឹមសេង ប្រធានប្រតិបត្តិគណបក្សកម្លាំងជាតិ ដែលបានបែកធ្លាយ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានសើចចំអក និងមើលស្រាល សម្ព័ន្ធឆ្ពោះទៅអនាគត, ក្រុមដឹកនាំគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន។

លោក សុខ គឹមសេង បានចាត់ទុកថា សម្ព័ន្ធឆ្ពោះទៅអនាគតរបស់ក្រុមដឹកនាំគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន គឺជាការរួបរួមគ្មានប្រសិទ្ធភាព ព្រោះជំហរខុសគ្នា ដោយសារហេតុផលចំនួន២។

លោកបានបកស្រាយថា ហេតុផលទី១៖ គណបក្សទាំងនេះ ម្ខាងចង់ការពារផលប្រយោជន៍ពលរដ្ឋ និងជាតិ ចំណែកឯម្ខាងទៀត មិនចេះធ្វើអ្វី ក្រៅតែគិតពីរឿងមួយរស់ៗ និងមិនធ្វើអ្វីសោះ និងទី២​៖ គណបក្សទាំងនេះគ្មានគោលដៅ ជាក់ស្តែងសម្ព័ន្ធភាព ដែលមាន ៥គណបក្ស ដល់ពេលធ្វើការ មានតែ ២គណបក្សប៉ុណ្ណោះ៕

ខាងក្រោមនេះជាសំឡេងបែកធ្លាយ៖