(ព្រៃវែង)៖ លោក នេត វន្ថា ប្រធានក្រុមការងារចុះជួយឃុំថ្មពូន រួមជាមួយសហការី និងមន្រ្តីក្រោមឱវាទ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ បាននាំយកអំណោយ និងថវិកាមួយចំនួន ចែកជូនមន្រ្តីរាជការ សកម្មជនបក្ស និងប្រជាពលរដ្ឋទីទាល់ក្រជាច្រើនគ្រួសារ រស់នៅឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក នេត វន្ថា បាននាំយកអំណោយរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ជូននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មពូន ក្នុងនោះរួមមាន៖ មីម៉ាម៉ា៥កេះ, ទឹកបរិសុទ្ធវីតាល់៥កេះ, ស្រាបៀរកម្ពុជា៥កេះ, ក្រម៉ា៥, អាវភ្លៀង៥, ឯកសណ្ឋាននគរបាល ៥ឈយត, អាវយឺត៥ និងថវិការចំនួន ២៥០,០០០រៀល។
ក្រុមការងារបាននាំយកថវិកាមូលនិធិសប្បុរសធម៌ សម្តេចក្រឡាហោម ស ខេង និងលោកស្រី ជូនគ្រួសារស្រ្តីសម្រាលកូន ១៨គ្រួសារ, គ្រួសារសពចំនួន ៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ២០០,០០០រៀល។ ក្រៅពីនេះ ក្រុមការងារក៏បានផ្តល់ជូនគ្រឿងឧបភោគ-បរិភោគមួយចំនួន ដល់គ្រួសារទីទាល់ក្រ ១គ្រួសារផងដែរ មានអង្ករ ២៥គីឡូក្រាម, មីខ្លាឃ្មុំ ១កេះ, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ និងថវិការ ៥០,០០០រៀល។
ជាមួយគ្នានេះ លោក នេត វន្ថា ក៏បានផ្ដល់ថវិកាទូរទាត់ថ្លៃឈ្នួលជាងជួសជុល ដែលបានដំឡើងស្លាកគណបក្ស ចំនួន២៨០,០០០រៀល និងដោះស្រាយថវិកាជូនសមាជិកបក្សចំនួន ១៧នាក់ ក្នុងម្នាក់១០,០០០រៀល ដែលគ្មានលទ្ធភាពបង់ថ្លៃធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី សរុបចំនួន ៤៥០,០០០រៀល។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារខាងលើក៏ឧបត្ថម្ភជូនក្រុមសង្កេតការណ៍ មេបក្ស មេឃុំ មេបក្សភូមិ និងសកម្មជន ព្រមទាំងចំណាយផ្សេងៗសរុប ៦៥០,០០០រៀល។ ទឹកប្រាក់សរុបទាំងអស់ រួមមាន ៦,៧០០,០០០រៀល៕