(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយ សហភាពសហព័ន្ធយុវជនខណ្ឌ និងសមាគមន៍ពុទ្ធសាសាន ឆឺជី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខនិងចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន២២០០គ្រួសារ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់ពួកគាត់ បានមួយចំនួន។
ពិធីនេះបានធ្វើឡើងក្រោមការវត្តមាន លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ លោក សេង គន្ធ អភិបាលរង និងថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធ ព្រមទាំងសមាគមន៍ពុទ្ធសាសាន ឆឺជី ផងដែរ។
សម្រាប់ប្រជាពលរដ្ឋ១គ្រួសារទទួលបានអង្ករ២បាវ=៤០kg ហើយពិធីនេះ ស្ថិតក្នុងភាពសប្បាយរីករាយព្រមទាំងភាព ស្និតស្នាលយ៉ាងក្រៃលែង៕