(ព្រៃវែង)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃំុគោកគង់កេីត បានដឹកនាំក្រុមការងារមួយចំនួន ចុះជួបសំណេះសំណាល និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងឃុំគោកគង់កើត នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅឃំុជាខ្លាង ស្រុកស្វាយអន្ទរ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ បាននាំយកនូវមូលនិធិមនុស្សសម្តេចក្រឡាហោម ស ខេង ជូនស្រ្តីសម្រាលកូន ២០នាក់ និងគ្រួសារសព ២នាក់។ បន្ថែមពីលើមូលនិធិនេះ លោក ចាន់ វ៉ាន់ធឿន ក៏បាននាំយកនូវអំណោយរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន និងភរិយា ចែកជូនពួកគេផងដែរ ដោយក្នុងនោះម្នាក់ៗទទួលបានសម្ភារៈ និងថវិកាមួយចំនួន ដូចជា៖ ប៊ីចេង, កន្សែងពោះគោ, ប្រេងកូឡា និងប្រេងការ ពារសត្វល្អិតខាំ។
ក្រៅពីឧបត្ថម្ភដល់ចលនាសកម្មជនបក្សភូមិ-ឃំុ ក្រុមយុវជនឃំុ និងអ្នកសង្កេតការ នៅក្នុងឃុំនេះ លោក ចាន់ វ៉ាន់ធឿន ក៏បានឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រតោកយ៉ាក ១គ្រួសារ ព្រមទាំងបានពិនិត្យស្លាកគណបក្សដែលទើបជួសជុលកែលម្អរួចចំនួន ៣ផ្ទាំង និងធ្វេីថ្មី ៥ផ្ទាំង(សរុបស្លាកឃំុជាខ្លាង ដែលទេីបជួសជុលនិងតំឡេីងថ្មីមានចំនួន៤១ផ្ទាំង)។
ដោយឡែក ចំពោះបេសកកម្មនៅឃំុគោកគង់កេីត ស្រុកកញ្ជ្រៀចវិញ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារ បានឧបត្តម្ភអ្នក សង្កេតការ និងអ្នកប្រចាំការ និងចុះពិនិត្យស្លាកគណបក្សដែលទើបជួសជុលកែលម្អរួចចំនួន ៣ផ្ទាំងនិងធ្វេីថ្មី ១ផ្ទាំង ផងដែរ៕