Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការន​គរបាលខេត្តបន្ទាយមានជ័យ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីបុណ្យឆ្លង កាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ

08-02-2025 15:16

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដល់កងកម្លាំងនគរបាលក្រោមឱវាទ ស្តីពីផែនការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីបុណ្យឆ្លង កាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ បានឡើងអានផែនការ ការពារ ផ្សព្វផ្សាយដល់កងកម្លាំង បែកចែកការងារ គោលដៅ និងការទទួលខុសត្រូវ ដល់កងកម្លាំងនគរបាល សំដៅធ្វើយ៉ាងឲ្យការងារនេះ ទទួលបានជោគជ័យ និងប្រកបដោយភាពរលូនរហូតដល់ចប់កម្មវិធី។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវអនុវត្តបញ្ជាការទទួលខុសត្រូវតាមចំណុចនីមួយៗ ត្រូវចាត់តាំងកម្លាំងអនុវត្ត និងធ្វើផែនការលម្អិតឲ្យបានច្បាស់លាស់ គ្រប់គោលដៅ ដែលត្រូវការពារ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធឲ្យបានល្អប្រសើរ ពិសេសត្រូវរៀបចំនិងសម្រួលចរចរណ៍ជូនក្បួនរថយន្តថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ប្រជាពលរដ្ឋ តាជី យាយជី និងព្រះសង្ឃឲ្យបានល្អ និងកុំឲ្យមានការកកស្ទះដល់ដំណើរការប្រារព្ធពិធី៕