(ស្វាយរៀង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សៅ សុខា សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជានកម្ពុជា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុម ការងារចុះជួយមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យ និងទិញដីទំហំប្រមាណ៤ហិកតា ដើម្បីរៀបចំសាងសង់សាលាបឋមសិក្សាពោធិ៍ទន្ទឹមថ្មី មានទីតាំងនៅខាងក្រោយវត្តពោធិ៍ទន្ទឹម។
សាលាបឋមសិក្សាដែលគ្រោងសាងសង់នេះ មានទីតាំងចាស់ស្ថិតនៅក្នុងវត្តពោធិ៍ទន្ទឹម ក្នុងភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង៕