Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រីឧកញ៉ា ភាព ហៀក និងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ចូលរួមគោរពព្រះវិញ្ញាក្ខន្ធ ព្រះមហាក្សត្រថៃ

22-10-2016 17:02

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ លោកស្រីឧកញ៉ា ភាព ហៀក និងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមិន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត នៅស្ថានទូតថៃប្រចាំនៅកម្ពុជា។

ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនស៊ី ស៊ីមិន បានចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះ ថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជារាស្ត្រថៃ និងសូមបួងសួងសូមវិញ្ញាណក្ខន្ធព្រះអង្គ ឆាប់បានចាប់បដិសន្ធិក្នុងព្រះបរមសុគតិភពគ្រប់ជាតិ។

លោកស្រីឧកញ៉ា ភាព ហៀក និងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង បានចាត់ទុកថា ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត ជាព្រះមហាក្សត្រដ៏ឆ្នើមមួយព្រះអង្គ ហើយការសោយទិវង្គត របស់ព្រះអង្គ គឺជាការបាត់បង់ដំធំធេង សម្រាប់ប្រជារាស្ត្រថៃ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រប្រទេសថៃ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៩ព្រះវស្សា។ ចំពោះការសោយទិវង្គតរបស់ ព្រះមហាក្សត្រថៃនេះ លោក ប្រាយុទ្ធ ចាន់អូចា នាយរដ្ឋមន្រ្តីថៃដែលកើតចេញពីក្រុមយោធា បានប្រកាសឲ្យប្រជាពលរដ្ឋថៃទាំងអស់ ស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល១ឆ្នាំ៕