(ឥណ្ឌូនេស៉ី)៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងសរសេរសៀវភៅកាន់ទុក្ខ លោកបណ្ឌិតសាស្ត្រចារ្យ Horst Köhler អតីតប្រធានាធិបតីនៃសាធារណរដ្ឋអាល្លឺម៉ង់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

ការអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសរសេរសៀវភៅកាន់ទុក្ខ លោកបណ្ឌិតសាស្ត្រចារ្យ Horst Köhler អតីតប្រធានាធិបតីនៃសាធារណរដ្ឋអាល្លឺម៉ង់ ត្រូវបានធ្វើឡើងនៅស្ថានទូតអាល្លឺម៉ង់ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី៕