(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤២ក​រណី ឃាត់ខ្លួនជនសង្ស័យ៩៨នាក់។

* ករណីដឹកជញ្ជូន រក្សាទុក២២ករណី ឃាត់ខ្លួន៥៣នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន៦នាក់
* ⁠ករណីប្រេីប្រាស់១៧ករណី ឃាត់ខ្លួន៣៩នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១០១៧ករណី ឃាត់ខ្លួន២៦៧១នាក់ (ស្រី២៣៥នាក់)៕