(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញ សំណេះសំណាលជាមួយមន្រ្តីរាជការ មេភូមិ ចៅសង្កាត់ អភិបាលខណ្ឌមកពីមូលដ្ឋាននានា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ដែលពិធីនេះ ហាក់ធ្វើឡើងស្របពេលនឹងខួបលើកទី២៥ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
តាមការបញ្ជាក់ពីមន្រ្តីគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា នៅក្នុងពិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានការលើកឡើងខ្លះៗពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៕