(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី៣ របស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្ដោតទៅលើការពង្រឹងសេវាសុខាភិបាលនៅថ្នាក់មូលដ្ឋានដែលមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុកជាគោល។