(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Suayb Ozhan នាយកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍តួកគីប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានពិភាក្សាការងារគ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-តួកគី ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរតួកគីដែលត្រូវការទៅមកប្រទេសទាំងពីរ។
ជំនួបនេះធ្វើឡើងនាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍៕