(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំ ជំរុញការអនុវត្តការងារជាអទិភាពចំពោះមុខជាច្រើន ក្នុងនោះបានលើកយកនូវចំណុចអទិភាពជាចម្បងចំនួន៤ ដែលត្រូវជំរុញក្នុ ងការអនុវត្តជាបន្ទាន់ ក្នុងនោះ៖

*ទី១៖ ជំរុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ
*ទី២៖ ជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
*ទី៣៖ ជំរុញការគ្រប់គ្រង និងការពារដីតំបន់៣
*ទី៤៖ ត្រូវស្វែងរកប្រភពទឹកដើម្បីត្រៀមស្រោចស្រព្យស្រូវ ប្រាំងរបស់ប្រជាកសិករក្នុងខេត្ត។

កិច្ចប្រជុំជំរុញការអនុវត្តការងារទាំង៤ចំណុចខាងលើនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំក្នុងសាលាខេត្តកំពង់ឆ្នាំង ក្រោមវត្តមានរបស់លោក សាន់ យូ អភិបាលរងខេត្ត និងដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និ ងមន្ទីរអង្គភាពជុំវិញខេត្ត។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការងារដែលត្រូវអនុវត្តជាសំខាន់តាមតួនាទីគឺមានច្រើន តែដោយឡែកចំណុចអទិភាពទាំង៤នេះក៏ត្រូ វតែយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពផងដែរ។

លោកអភិបាលរងខេត្ត បានលើកឡើងទៀតថា ចំណុចអាទិភាពទី១៖ ត្រូវជំរុញឲ្យអនុវត្តឱ្យមានប្រសិទ្ធភាពដែរនោះ គឺមន្ត្រីជំនាញត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ដើម្បីរួមគ្នាអនុវត្តការវាស់វែងដីធ្លីមានល ក្ខណៈជាប្រព័ន្ធឲ្យបាន១០០ភាគរយ ក្នុងឆ្នាំ២០២៥ និងបន្តចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទៅតាមផែនការ ដែលរបាយការណ៍របស់មន្ត្រីជំនាញសុរិយោដីខេត្ត បានអះអាងថា ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ និងត្រូវបិទបញ្ចប់នៅក្នុងអំឡុងខែមីនាឆ្នាំ២០២៥ខាងមុខនេះ ផែនការនេះសូមឱ្យអនុវត្តឱ្យបានសម្រេចជោគជ័យតាមការគ្រោងទុក។

ដើម្បីឲ្យការងារនេះសម្រេចបានទៅតាមផែនការ លោកស្នើសុំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផ្ដល់កិច្ចសហការ ការចូលរួមនិងការគាំទ្រឲ្យបានសកម្មថែមទៀត នៅក្នុងដំ ណើរការចុះបញ្ជីដីធ្លីនេះ និងជំរុញដំណើរការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។

ចំណុចអាទិភាពទី២៖ ជំរុញការអនុវត្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លោកអភិបាលរងខេត្តក៏បានលើក ឡើងថា អាជ្ញាធរក្រុង-ស្រុក និងអាជ្ញាធរថ្នាក់មូលដ្ឋាន ត្រូវពង្រឹងយន្តការសម្របសម្រួលដោះស្រាយបញ្ហាទំនាស់ ជម្លោះ វិវាទដីធ្លី និងការទាមទារតវ៉ានានា ដែលបានកើត ឡើងនៅក្នុងមូលដ្ឋាន ត្រូវដោះស្រាយដោយផ្អែកតាមច្បាប់គោលការណែនាំ បែបបទ និងនីតិវិធីជាធរមានដើម្បីលើ កកម្ពស់យុត្តិធម៌សង្គម បង្កើនជំនឿទុកចិត្តរបស់ប្រជាព លរដ្ឋមកលើរដ្ឋបាលថ្នាក់ក្រោមជាតិ និងបង្កើតបរិយាកា សល្អប្រសើរដល់ការរស់នៅ ការវិនិយោគនិងការប្រកបអា ជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋ។

ចំណែកគោលការណ៍ជាអាទិភាពទី៣៖ ការគ្រប់គ្រងនិងកា រការពារដីតំបន់៣ គឺជាសមត្ថកិច្ចរបស់គណៈប្រជាកាលឯកភាពរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងអាជ្ញាធរឃុំ-សង្កាត់ត្រូវរួមគ្នាថែរក្សាការពារធនធានធម្មជាតិ និងទ្រព្យសម្បត្តិសាធារណៈ ហេតុនេះសូមអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវម្ចាស់ការ បុរេស កម្ម និងដាក់ចេញនូវវិធានការនានាក្នុងការបង្ការ ទប់ស្កាត់បង្ក្រាបការឈូសឆាយទន្ទ្រានដីតំបន់៣ និងការកាប់បំផ្លា ញព្រៃលិចទឹក ពិសេសគឺការពារឲ្យបានចំពោះការបំផ្លិចបំ ផ្លាញធនធានធម្មជាតិគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាពខ្ព ស់ ដើម្បីថែរក្សាការពារនូវធនធានធម្មជាតិ ដែលជាសម្ប ត្តិរបស់ជាតិឲ្យបានគង់វង្ស និងមិនត្រូវបណ្ដែតបណ្ដោយឲ្យបទល្មើសការបំផ្លិចបំផ្លាញធនធានធម្មជាតិកើតមានយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តកំពង់ឆ្នាំងរបស់យើងនេះជាបន្តទៀតដាច់ខាត។

ដោយឡែកចំណុចអាទិភាពទី៤៖ ត្រូវរិះរកគ្រប់មធ្យោ បាយក្នុងការត្រៀមជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពល រដ្ឋដែលនឹងខ្វះខាតទឹកស្រោចស្រព្យនាពេលខាងមុខនេះ។ អភិបាលរងខេត្តក៏បានលើកឡើងផងដែរថា ករណីនេះ ទាំងអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធក៏ត្រូវសហការគ្នាដើ ម្បីត្រៀមលក្ខណៈរៀបចំម៉ាស៊ីនបូមទឹក ប្រេង និងជួសជុ ល កែលម្អប្រព័ន្ធធារាសាស្រ្តជាមុន ទើបយើងអាចធានាក្នុងការជួយសង្គ្រោះស្រូវស្រែរបស់ប្រជាពលរដ្ឋបានទាន់ ពេលវេលា។

ទន្ទឹមនិងនេះ លោកអភិបាលរងខេត្តក៏សូមសំដែងនូវការគាំទ្រកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមានក្នុងចំណុចអទិភាពសំខាន់ៗទាំង៤ចំណុចខាងលើនេះ ដែលកន្លងមកអាជ្ញាធរ មន្ទីរពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់យើង បានខិតខំប្រឹងប្រែងអនុវត្តបានសម្រេចនូវទិ សដៅការងារជាច្រើន ក្នុងឆ្នាំ២០២៤កន្លងមកនេះ ក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជនក្នុងខេត្តកំពង់ ឆ្នាំងរបស់យើង៕