(ភ្នំពេញ)៖ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍ តាមជើងយន្តហោះពិសេស បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ លោកបណ្ឌិត សាយសំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ៕