(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យដោះស្រាយលើបញ្ហាពាក់ព័ន្ធនឹងអន្តរកាល នៃការផ្ទេរការប្រើប្រាស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ មជ្ឈមណ្ឌលឡូជីស្ទីក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីជាថ្នាក់ដឹកនាំក្រសួង តំណាងសាលារាជធានីភ្នំពេញ តំណាងរដ្ឋលេខាធិការដ្នានអាកាសចរណ៍ស៊ីវិល តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រុមហ៊ុនទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប៕