
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
កញ្ញា ធី សុវណ្ណថា ប្រកាសបញ្ជូនសមាជិកថ្មី ១,២០០នាក់ នៅស្រុកព្រៃឈរ ក្នុងអង្គការរបស់ខ្លួន
22-10-2016 14:57
(កំពង់ចាម)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ បានប្រកាសបញ្ជូលសមាជិកថ្មី ចំនួន១,២០០នាក់ នៅឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចូលក្នុងអង្គការ យុវជនកិច្ចការសង្គមរបស់ខ្លួន។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកនេះ វេទិកាទី៤២ ពលរដ្ឋ១២០០នាក់ ប្រកាសឈប់គាំទ្របក្សសង្គ្រោះជាតិ និងសុំចូលជាសមាជិកអង្គការយុវជនកិច្ចការសង្គម ឃុំបឹងណាយ ស្រុកព្រៃឈ ខេត្តកំពង់ចាម»។
អង្គការ «យុវជន និងកិច្ចការសង្គម» របស់កញ្ញា ធី សុវណ្ណថា ត្រូវបានបង្កើតឡើងកាលពីដើមឆ្នាំ២០១៦។ កញ្ញា ធី សុវណ្ណថា បានលើកឡើងថា អង្គការនេះនឹងជួយសង្គ្រោះក្មេងសុំទានតាមស្តុប និងក្មេងសុំទានដែលបោះបង់ការសិក្សាជាដើម៕