(ពោធិ៍សាត់)៖ លោក ហ៊ុន ម៉ាណែត បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅក្រៅប្រទេសរួចមក នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ លោកបានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានត្រួតពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួន៣៧៣៤នាក់នៅក្នុងស្រុកក្រគរ ខេត្តពោធិសាត់។ ក្នុងកម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត អង្គការ អាជ្ញាធរ ស្រុក ខេត្ត យុវជន ក្រុមហ៊ុន ស្ថាប័នដែលពាក់ព័ន្ធនិង ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីជាប្រមុខរាជរដ្ឋាភិបាលគឺសម្តេចតេជោ ហ៊ុន សែន រវល់និងការងារជាតិ ជាច្រើន យ៉ាងណាក៍ដោយ ក៍សម្តេច មិនដែលភ្លេចពីសុខទុក្ខ របស់ប្រជាពលរដ្ឋឡើយ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សកម្មភាពលើកនេះ មួយផ្នែកគឺជាយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្នើរឲ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោតេជោ ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅខេត្តពោធិសាត់។ ការពិនិត្យនិងព្យាបាលជូន ប្រជាពលរដ្ឋឥតគិតថ្លៃ នៅក្នុងខេត្តពោធិ៍សាត់នៅពេលនេះ បានពិនិត្យព្យាបាលជំងឺទូទៅ ពិនិត្យស្ត្រីដែលមានផ្ទៃពោះ វះកាត់តូច ព្យាបាលជំងឺមាត់ធ្មេញ ពិនិត្យភ្នែក ត្រចៀកបំពង់ក ពិនិត្យអេកូបេះដូង ពិនិត្យភ្នែក ពិនិត្យឈាម និងបញ្ជូនទៅព្យាបាលបន្តសរុបទាំងអស់ជាង៣៧៣៤នាក់ ។
លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិសាត់ បានឲ្យដឹងថា ជំនួសមុខឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូលសូមថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តយទុកដាក់គិតគូជាប់ជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋបាន និងបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត និងការអភិវឌ្ឍ នៅទូទាំងប្រទេស។
លោក ម៉ៅ ធនិន្ទ បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ អង្គការ ក្រុមហ៊ុន យុវជន និងស្ថាប័ន ដែល ពាក់ព័ន្ធ ដែល ដែលបានចុះពិនិត្យព្យាបាលនិងវះកាត់ជូនប្រជាពលរដ្ឋដោយគិតថ្លៃនៅក្នុងខេត្តពោធិសាត់នេះ ។
ក្រៅពីនោះ ប្រជាពលរដ្ឋដែលបានទទួលបានពិនិត្យនិងព្យាបាល ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយនិងថ្លែងអំណរគុណចំពោះ សកម្មភាពមនុស្សធម៌ របស់សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោផងដែរ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោតេជោ ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅ ខេត្តពោធិសាត់ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនាអ្វីឡើយ៕