(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ទិត្យ វុទ្ធី ប្រធានគណៈកម្មការផ្សារដើមគរ បានដឹកនាំកម្លាំងចុះបាញ់ថ្នាំសម្លាប់មេរោគ សត្វល្អិតចង្រៃ នៅក្នុងផ្សារ និងជុំវិញបរិវេណផ្សារ។

គណៈកម្មការផ្សារដើមគរ បានបញ្ជាក់ថា ការបាញ់ថ្នាំសម្លាប់មេរោគនេះ ក្នុងគោលបំណងការពារថែរក្សាអនាម័យបរិស្ថាន និងគិតគូរដល់សុខុមាលភាពរបស់អាជីវករលក់ដូរ ក៏ដូចជាអតិថិជនដែលចេញ-ចូល ទិញទំនិញ ឬសម្ភារប្រចាំថ្ងៃផងដែរ។

សូមជម្រាបថា ការបាញ់ថ្នាំសម្លាប់មេរោគ និងសត្វល្អិតនេះ គណៈកម្មការផ្សារដើមគរ នឹងបន្ដធ្វើជាបន្ដបន្ទាប់ទៀត ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ៕