(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណេះសំណាលជាមួយកម្លាំងកងប្រតិបត្តិការរុករក និងសង្គ្រោះមហន្តរាយ៧១១ កងពលតុចលេខ៧០ នៃបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​ ដើម្បីត្រៀមប្រកាសបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ទាំង​៨​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់​ធំ​។

សូមបញ្ជាក់ថា ក្រោយពីទទួលបានប្រសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កងប្រតិ​បត្តិការ​រុករក​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​៧១១​ កងពល​តូច​លេខ​៧០​ នៃបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​ បានមកដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីរៀបចំ​ដំណើរ​ការ​បាញ់​ថ្នាំ​សម្លាប់​មូស​ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ទាំង​៨​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់​ធំ​ ចាប់​ពី​ព្រលប់​ថ្ងៃ​ទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នេះ​តទៅ​៕