(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្តផ្តល់ផ្លូវមួយខ្សែប្រវែង១៣ ២០០ម៉ែត្រ ទទឹង៨ម៉ែត្រ ក្រាលកៅស៊ូ ឆ្លងកាត់បីឃុំ ចាប់ពីឃុំស្នួល ឃុំក្រូចគរ និងឃុំសែនសុខ ស្ថិតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប។

ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាប្រធានកងវិស្វកម្ម​សម្តេចតេជោ​ខេត្តសៀមរាប និងលោក ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។

ប្រជាពលរដ្ឋដែលបានធ្វើដំណើរនៅតាមដងផ្លូវនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអំណររគុណជាអនេក ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយស្ថាបនាផ្លូវនេះឡើងផងដែរ៕