(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង ចាប់ពីខែកុម្ភៈ ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៥។
តាមរយៈសេចក្តីជូនដំណឹង ក្រសួងបានស្នើដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការប្រើប្រាស់ទឹក ដោយសន្សំសំចៃកម្រិតខ្ពស់ នៅខែកុម្ភៈ និងខែមីនាខាងមុខនេះ ជាពិសេសតំបន់ជនបទ ដែលស្ថិតនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានេះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៥៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖