(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Gaurav Tiwari នាយកប្រតិបត្តិក្រុមហ៊ុន Kairos Marcom Pvt Ltd, India and UAE ជួបពិភាក្សាការងារស្តីពីការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកាន់កម្ពុជា ព្រមទាំងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសឥណ្ឌា និងកម្ពុជាផងដែរ។

ជំនួបនេះធ្វើឡើងនាល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍៕