(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសពីការ ព្យាករណ៍អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ ដោយក្រសួងបញ្ជាក់ថា នៅរយៈពេលនេះ ភ្លៀងនឹងបន្តធ្លាក់ឡើងវិញ ក្នុងបរិមាណពីមធ្យមទៅច្រើន នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង៕