(ភ្នំពេញ)៖ ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ បានផ្ញើសារលិខិតថ្លែងអំណរគុណ សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ញើសាររំលែកទុក្ខឯកឧត្តម ចំពោះមរណភាពម្តាយក្មេក។
ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ បានបញ្ជាក់ថា «ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេច មហាបវរធិបតី ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ អ្នកម្តាយក្មេករបស់ខ្ញុំបាទ លោកជំទាវ គីម អ៊ីហ្សាបែល ដោយលោកបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៦កើត ខែមាឃ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក នៅប្រទេសបារាំង ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»។
ការចូលរួមរំលែកមរណទុក្ខក្នុងអំឡុងពេលដ៏ក្រៀមក្រំបំផុតនេះ ពិតជាបានផ្តល់នូវមហាកិត្តិយសដ៏ធំធេង ដល់ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាបានធូរស្បើយពីសេចក្តីទុក្ខ ទទួលបាននូវភាព កក់ក្តៅ និងមិនអាចបំភ្លេចសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី បានឡើយ ។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណនិងដឹងគុណជាអនេក និងសូមគោរពជូនពរ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបាន ពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕