(ភ្នំពេញ)៖ ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ បានផ្ញើសារលិខិតថ្លែងអំណរគុណ សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសាររំលែកទុក្ខឯកឧត្តម ចំពោះមរណភាពម្តាយក្មេក។
ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ បានបញ្ជាក់ថា «ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានផ្ញើសារលិខិតរំលែកមរណទុក្ខ អ្នកម្តាយក្មេករបស់ខ្ញុំបាទ លោកជំទាវ គឹម អ៊ីហ្សាបែល ដោយលោកបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៦កើត ខែមាឃ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក នៅប្រទេសបារាំង ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ»។
សាររំលែកមរណទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី បានផ្តល់នូវមហាកិត្តិយសដ៏ ធំធេង និងសរបញ្ជាក់ឱ្យឃើញនូវសមានចិត្ត ពោរពេញដោយក្តីសោកសៅ និងគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ បំផុតចំពោះខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចសមានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី បានឡើយ ។
យើងខ្ញុំសូមគោរពថ្លែងអំណរគុណជាអនេក និងសូមគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបានពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕