Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ ចេញប្រកាសស្តីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៩ របស់ខេត្តកំពត

06-02-2025 10:44

(ភ្នំពេញ)៖ ឧបនាយរដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៩ របស់ខេត្តកំពត។

រដ្ឋបាលក្រុង ស្រុកទាំង៩ នៃខេត្ត កំពត រួមមាន៖ រដ្ឋបាលស្រុកបន្ទាយមាស រដ្ឋបាលក្រុងបូកគោ រដ្ឋបាលក្រុងកំពត រដ្ឋបាលស្រុកដងទង់ រដ្ឋបាលស្រុកឈូក រដ្ឋបាលស្រុកកំពង់ត្រាច រដ្ឋបាលស្រុកជុំគិរី រដ្ឋបាលស្រុកទឹកឈូ រដ្ឋបាលស្រុកអង្គរជ័យ។

និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តកំពត ត្រូវប្រើប្រាស់ដូចខាងក្រោម៖

- ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលក្រុង ស្រុក
- ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ
ឯកសណ្ឋាន និងឯកសារផ្លូវការពាក់ព័ន្ធរបស់ រដ្ឋបាលក្រុង ស្រុក
-ប្រើប្រាស់ក្នុងពិធីនានា និងប្រើប្រាស់ក្នុង កិច្ចការជាផ្លូវការផ្សេងៗតាមការចាំបាច់៕