(រតនគិរី)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានលោក ញ៉ែម សំអឿន ជាប្រធាន នៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៥ បានបន្តបើកវគ្គបណ្តុះបណ្តាលបំប៉នជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។
ក្នុងពិធីបើកវគ្គនេះមានអញ្ជើញពី លោក ចៅ រិទ្ធី នាយករងវិទ្យាល័យលំផាត់ ទីប្រឹក្សាយុវជន មន្ត្រីសាខា និងមានការចូលរួម គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៣១នាក់, ស្រី២២នាក់។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅវិទ្យាល័យលំផាត់ ក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី មានរយៈពេលមួយថ្ងៃពេញ ផ្ដោតលើមេរៀនសំខាន់ៗមួយចំនួនរួមមាន៖
១៖ ប្រវត្តិចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
២៖ គោលការណ៍គ្រឹះទាំង៧ប្រការ
៣៖ ការប្រើប្រាស់បដិរូប
៤៖ គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥៖ ការបង្កើតក្លឹបយុវជន កក្រក ថ្មី
៦៖ វិជ្ជាសង្គ្រោះបឋម
៧៖ បញ្ជ្រាប ពីការប្រែប្រួលអាកាសធាតុ សុវត្ថិភាពចរាចរណ៍ ការងារសុខភាព និងការកេងប្រវញ្ជផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕