Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន បានចាកចេញពី​កម្ពុជាហើយ នៅម៉ោង​១១៖០០ព្រឹក ​ដើម្បីគោរពវិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រថៃ​

22-10-2016 11:10

(ភ្នំពេញ)៖ នៅម៉ោង១១៖០០ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកគណៈប្រតិភូចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត។

គណៈប្រតិភូអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន, ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន, ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

សូមបញ្ជាក់ថា ព្រះមហាក្សត្រប្រទេសថៃ ព្រះចៅ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៩ព្រះវស្សា។ ចំពោះការសោយទិវង្គតរបស់ ព្រះមហាក្សត្រថៃនេះ លោក ប្រាយុទ្ធ ចាន់អូចា នាយរដ្ឋមន្រ្តីថៃដែលកើតចេញពីក្រុមយោធា បានប្រកាសឲ្យប្រជាពលរដ្ឋថៃទាំងអស់ ស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល១ឆ្នាំ៕