(សៀមរាប)៖ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំបញ្ជីព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា និងប្រពៃណីក្នុងខេត្តសៀមរាប ឆ្នាំ២០២៥ ពិធីឡើងមាឃ ចាប់ត្រីនៅឃុំអំពិល ស្រុកប្រាសាទបាគង ដែលគ្រោងរៀបចំនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ និងរៀបចំកម្មវិធីដង្ហែទីងមោងយក្ស ដែលគ្រោងប្រារព្ធធ្វើនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាល តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត ក្រុមហ៊ុន និងអង្គការ ក្នុងខេត្ត ជាច្រើនរូបផងដែរ៕