(ភ្នំពេញ)៖ ប្រតិភូសិល្បករ សិល្បការិនីកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសសិង្ហបុរីនារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីទៅចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែរព្យុហយាត្រា ឈីងហ្គេ ២០២៥ (Chingay Parade 2025) នៅសាធារណរដ្ឋសិង្ហបុរី។

សូមជូនពរគណៈប្រតិភូសិល្បករ សិល្បការិនីកម្ពុជា រួមជាមួយលោកគ្រូ អ្នកគ្រូ ជាសាស្ត្រាចារ្យដឹកនាំ និងក្រុមការងារទាំងអស់ទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងជោគជ័យក្នុងបេសកកម្មតំណាងជាតិទៅសម្តែងក្នុងប្រទេសសិង្ហបុរី។ យើងទាំងអស់គ្នារង់ចាំគាំទ្រ ដោយក្តីមោទនចំពោះការសម្តែងរបស់ប្រតិភូកម្ពុជា លើឆាកព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេឆ្នាំ២០២៥។

តបតាមការអញ្ជើញរបស់សមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការសហការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងដឹកនាំគណៈប្រតិភូ សិល្បករ សិល្បការិនីកម្ពុជាសរុបចំនួន៥៤រូប ចូលរួមព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែកុម្ភៈ ឆ្នាំ២០២៥ សាធារណរដ្ឋសិង្ហបុរី៕