ពុទ្ធិកសមាគមកម្ពុជរដ្ឋ ចុះសួរសុខទុក្ខ និងចែកអំណោយ នៅអង្គការមូលនិធិកុមារ
05-02-2025 11:38
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ម៉ែន នារីវុឌ្ឍី ហូសិទ្ធី អនុប្រធានអចិន្ត្រៃយ៍ ពុទ្ធិកសមាគមកម្ពុជរដ្ឋ តំណាងព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិក សមាជិកា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ចុះសួរសុខទុក្ខនិងចែកអំណោយ ក្មេងៗកំព្រា នៅអង្គការមូលនិធិកុមារ។
ក្នុងឱកាសនោះដែរ លោកស្រី អនុប្រធានអចិន្ត្រៃយ៍ បាននាំយកសម្ភារៈ ថវិកា អាហារ និងនំមួយចំនួនចែកជូនដល់ ក្មេងៗ និងចាស់ជរា មានដូចជា អង្កចំនួន១០បេ នំ និងអាហារមួយចំនួន ព្រមទាំងថវិកា ៤០ម៉ឺនរៀល។ ក្នុងនោះដែរ ក៏បានជូនថវិកាដល់ក្មេងៗកំព្រាចំនួន ៦០នាក់ ដោយម្នាក់ៗទទួលបានថវិកា ចំនួន ៥ ០០០រៀល និងបុគ្គលិកបម្រើការចំនួន ១៥នាក់ ចាស់ជរា ៤នាក់ និងបានជូនកាដូអនុស្សាវរីយ៍មួយចំនួន៕