(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលានេះ បានបញ្ជាក់ថា នៅថ្ងៃនេះ បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ៩ - I Am a Role Model 9th ដើម្បីបង្ហាញ និងចែករំលែកអំពើល្អនៃសកម្មភាពមនុស្សធម៌ក្នុងសង្គមជាតិ ដែលជាគំរូល្អដល់យុវជន និងប្រជាពលរដ្ឋទូទៅ។

*ចំនួនវិញ្ញាសារ៖ ជ្រើសរើយកគឺ វីដេអូរ៣, កំណាព្យនិងអត្ថបទ៣, ចម្រៀង២ និងគំនូរ២ សរុបចំនួន ១០នាក់។ បេក្ខជនបេក្ខនារីទាំង១០ ដែលបានជាប់ TOP-10 ចេញពីការប្រកួតនៅលើគេហទំព័រ សម្តេចតេជោនាយករដ្ឋមន្រ្តី (first vote) គឺនឹងយកទៅបោះឆ្នោតប្រកួត លើកចុងក្រោយ (Final Vote) នៅលើគេហទំព័រ Facebook សម្តេចតេជោ លើកចុងក្រោយ ដើម្បីបោះឆ្នោតយក លេខ ១ (TOP-1) ។

* លក្ខ័ណចូលរួម: ១) ត្រូវមាន Facebook Account ប្រើឈ្មោះនិងរូបថតពិតប្រាកដ, ២) Like/Share Page សម្តេចតេជោ, ៣)ធ្លាប់បានធ្វើ និងកំពុងបន្តធ្វើអំពើល្អក្នុងសង្គម, ៤)ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា, ៥)មិនមែនគ្រាន់តែជាគំនិតស្រមើរស្រមៃ ៦)មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ, ៧)ជ័យលាភីដែលធ្លាប់បានជាប់លេខ១ ដល់លេខ ១០ (Top1-Top 10) ក្នុងកម្មវិធីនេះពីមុនមក (តាំងវីវគ្គទី១-វគ្គ៨) គឺមិនអាចចូលរួមប្រកួតប្រជែងបានឡើយ។

សូម Upload វីដេអូឃ្លីប (Video Clip) , ចម្រៀង , កំណាព្យ និង រូបភាព មកកាន់គេហទំព័រ សម្តេចតេជោ ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ។

«ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង ជំរុញគាំទ្រ និងលើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូបអោយចូលរួមកសាងអំពើល្អ អោយកាន់តែច្រើនឡើងៗ នៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។

សូមអានការណែនាំបន្ថែមក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវេបសាយសម្តេចតេជោ www.samdechhunsen.gov.kh ឬចុះឈ្មោះ ចូលរួម http://spm.samdechhunsen.gov.kh/login.php

ព័ត៍មានបន្ថែម, Tel: 017353997, 077568899